វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

១១ ន័យ
១

យកចេញ, ជញ្ជូនចេញអំពីកន្លែងមួយទៅដាក់កន្លែងផ្សេង :

ឧទាហរណ៍

“រើអីវ៉ាន់ពីផ្ទះចាស់ទៅដាក់ក្នុងផ្ទះថ្មី។”

២

លើកយកចេញអំពីគំនរ :

ឧទាហរណ៍

“រើឧស។”

៣

ប្រឹងស្ទុះច្រឡោតឡើង :

ឧទាហរណ៍

“គោផុងក្នុងភក់ខំប្រឹងរើរមួលខ្លួន។”

៤

បង្រះប្រែប្រួលត្បុលរុលឡើងលើ :

ឧទាហរណ៍

“ក្មេងដេកចេះតែរើ។”

៥

ក្អែអាហារចេញពីមាត់ :

ឧទាហរណ៍

“សុខនរើចំណីឱ្យកូនស៊ី។”

៦

កែប្រែ :

ឧទាហរណ៍

“រើសម្ដី, រើសេចក្ដី, រើបញ្ញត្តិ។”

៧

រលាស់ឬដកខ្លួនចេញ; ប្រឹងកែឬដោះខ្លួនឱ្យរួចផុតពីការទាក់ទិន។

ឧទាហរណ៍

“”

៨

ប្រែបង្គុយ។

ឧទាហរណ៍

“”

៩

(ព.ប្រ.) លែងនៅក្នុងបន្ទុករបស់អ្នកដែលខ្លួនពឹងផ្អែកជ្រកអាស្រ័យ។

ឧទាហរណ៍

“”

១០

(ព.ប្រ.) ដែលកែប្រែម្ដងដូច្នេះម្ដងដូច្នោះមិនចេះដាច់ស្រេច :

ឧទាហរណ៍

“និយាយរើរុះ; សម្ដីរើរុះ។”

១១

រើតាមស្នើរតាមស្រទាប់ ដែលកប់ដែលកំបាំងឱ្យឃើញច្បាស់ប្រាកដ :

ឧទាហរណ៍

“រើសើ ឬ សើរើរកសំបុត្រដើម!”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់