វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

(ព.បុ.) ចេញថ្លៃយករបស់ដែលបញ្ចាំឬយកមនុស្សមកធ្វើជាទាសៈឬទាសី :

ឧទាហរណ៍

“លោះរបស់បញ្ចាំ; លោះមនុស្សប្រើ (មានតែក្នុងសម័យពីដើម)។”

២

សងប្រាក់ទៅម្ចាស់បំណុលសុំដកខ្លួនឱ្យរួចអំពីទាសភាព :

ឧទាហរណ៍

“លោះខ្លួនឱ្យរួចជាអ្នកជា។”

៣

បាញ់ :

ឧទាហរណ៍

“លោះកាំភ្លើង, លោះស្នា។”

៤

(ព.ប្រ.) ស្ដីឱ្យម៉ាំងៗឬខ្ជាំងៗ ឬក៏ជេរពេញទ្រពងមាត់ ឥតក្រែង :

ឧទាហរណ៍

“លោះតែពីរបីម៉ាត់ទៅ បាត់មាត់ដូចគេចុក។”

៥

(ព.បុ.) ឈ្មោះឈើដំណាំមួយប្រភេទស្លឹកធំៗស្រដៀងនឹងស្លឹកពង្រ, ផ្លែមូលសំបកក្រាស់ សាច់ជ្រាកមានសរសៃស្វិតជាប់នឹងគ្រាប់ ខ្លះមានរសជូរ ខ្លះជូរអែម, សំបកផ្លែប្រើជាបន្លែស្លម្ជូរបាន។ មានពាក្យតំណាលថា ព្រះបាទសម្ដេចព្រះឧទ័យរាជា (ក្សត្រិយ៍កម្ពុជរដ្ឋ) ទ្រង់សព្វព្រះរាជហឫទ័យ ទ្រង់ប្រោសព្រះរាជទានឈ្មោះឱ្យហៅ ឈើបំពេញរាជ្យ វិញ, ជាប់ដរាបមកដល់សព្វថ្ងៃនេះ; សៀមហៅ កះទ៌្ចន ឬ សះទ៌្ចន អ.ថ. កៈថន ឬ សៈថន ខ្មែរក៏ហៅ កថន ខ្លះដែរ; គួរហៅតាមសម្ដីខ្មែរថា បំពេញរាជ្យ វិញ។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(សៀមហៅ កះទ៌្ចនឬសះទ៌្ចន អ.ថ. កៈថនឬសៈថន ខ្មែរក៏ហៅ កថន ខ្លះដែរ; គួរហៅតាមសម្ដីខ្មែរថា បំពេញរាជ្យ វិញ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់