វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

១៩ ន័យ
១

មូរឡើងវិញ :

ឧទាហរណ៍

“សាកន្ទេល។”

២

កើបឡើងវិញ :

ឧទាហរណ៍

“សាស្រូវ។”

៣

ត្រឡប់វិញ :

ឧទាហរណ៍

“សាមកវិញ, ដើរសាចុះសាឡើង។”

៤

រើឈឺឡើងវិញ :

ឧទាហរណ៍

“សាឈឺឡើងវិញ។”

៥

និយាយថ្លែងពីទុក្ខឬថ្លែងពីទុក្ខទោសដែលកន្លងហួសទៅហើយ, មានដំណើរគួរឱ្យរង្កៀសចិត្ត, ដើម្បីអ្នកស្ដាប់ដឹងច្បាស់; និយាយសើរើពីទុក្ខឬទោសរបស់ខ្លួន :

ឧទាហរណ៍

“និយាយសាទុក្ខ, សាទុក្ខសាទោស។”

៦

និយាយជាថ្មីទៀតឬនិយាយសើរើថែមទៀត :

ឧទាហរណ៍

“សានិយាយម្ដងទៀត។”

៧

រើធ្វើជាថ្មីទៀត :

ឧទាហរណ៍

“សាធ្វើជាថ្មី!”

៨

ស្រូវឬដំណាំពួកខ្លះ ដែលដុះលូតលាស់តពីគល់ចាស់ឬពីជញ្ជ្រាំងស្រស់ :

ឧទាហរណ៍

“សាស្រូវ, សាឪឡឹក។”

៩

ដែលដុះលូតលាស់តពីគល់ចាស់ឬពីជញ្ជ្រាំងស្រស់ :

ឧទាហរណ៍

“ស្រូវសា, ឪឡឹកសា។”

១០

ឈ្មោះជំងឺខ្យល់ពួកមួយ ចាប់សត្វចតុប្បាទមានគោក្របីជាដើម :

ឧទាហរណ៍

“ជំងឺសា, សាចាប់។”

១១

ឈ្មោះម្ហូបមួយប្រភេទ ជាគូគ្នានឹងភ្លា :

ឧទាហរណ៍

“សាត្រីក្អែក។”

១២

ក្រពះមូត្រសត្វពួកខ្លះ មានសំពោច, ឆ្លកជាដើម :

ឧទាហរណ៍

“សាសំពោច។”

១៣

បែកក្រពះមូត្រ។

ឧទាហរណ៍

“”

១៤

បែកការខ្ចរខ្ចាយសាយសុស :

ឧទាហរណ៍

“ដំណើរនុ៎ះវាបែកសាខូចអស់ទៅហើយ!”

១៥

ឈ្លោះប្រកែកជជែកបូរបាច់ឮខ្លាំងៗដណ្ដើមយកផ្លូវត្រូវតែរៀងខ្លួន។

ឧទាហរណ៍

“”

១៦

(ព.ប្រ.) និយាយបែកពីនេះហើយពីនោះទៀត ល្ហល្ហាចស្ទើររកទីចប់គ្មាន។

ឧទាហរណ៍

“”

១៧

(ម.ព. និយាយបែកសា)។

ឧទាហរណ៍

“”

១៨

ពាក្យរនាប់ដែលសំដៅដល់ដំណើរត្រឡប់ទៅមកឬចុះឡើង; ដង, គ្រា, ត្រឡប់; បក :

ឧទាហរណ៍

“ដើរមួយសា, មួយសាពីរសា។”

១៩

ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលឆ្លងរាលដាលជាសាកល ក្នុងអំឡុងឆ្នាំ ២០០៣ដោយវីរុសឈ្មោះ កូរ៉ូណា :

ឧទាហរណ៍

“ពិភពលោកធ្លាប់រងគ្រោះដោយជំងឺសា។”

ចំណាំការប្រើប្រាស់

(ម.ព. សារទុក្ខ ក្នុង សារ{¥¥}១{££} ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់