វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

ខ្ចប់ដោយក្រដាសជាកញ្ចប់ខ្ពស់ច្រឡោឬជារាងបួនជ្រុង :

ឧទាហរណ៍

“ហោស្ករស។”

២

រុំសពឥស្សរជនមានក្សត្រិយ៍ទ្រង់រាជ្យជាដើម :

ឧទាហរណ៍

“ហោព្រះបរមសព, ហោព្រះសព, ហោសព (ប្រើតាមថ្នាក់ឥស្សរជន)។”

៣

កញ្ចប់ដែលខ្ចប់ជារាងច្រឡោឬជារាងបួនជ្រុង :

ឧទាហរណ៍

“ឈើគូសមួយហោ, បារីថ្នាំខ្មែរមួយហោ។”

៤

ចំនួនអំបោះ២០ដុំ (ក្នុងមួយដុំ១០ប៉ោយ ក្នុងមួយប៉ោយ៧កម្រង ក្នុងមួយកម្រង៨០សរសៃ) :

ឧទាហរណ៍

“អំបោះមួយហោ។”

៥

ដែលមានសាច់ប៉ោងឬជ្រួញខ្លះដោយអន្លើមិនរាបស្មើ (ចំពោះតែវត្ថុមានសាច់ទន់ យ៉ាងដូចសំពត់ឬក្រដាសជាដើម ដែលដេរឬបត់, ខ្ចប់ជាជាន់) :

ឧទាហរណ៍

“សង្ឃាដីឡើងសាច់ហោមួយផ្ទាំង; ដេរប្រយ័ត្នកុំឱ្យហោ!”

៦

ល្អ; ត្រូវ :

ឧទាហរណ៍

“ធ្វើយ៉ាងហ្នឹងមិនហោទេ!(ព.សា.)។”

៧

មន្ទីរ :

ឧទាហរណ៍

“ហោព្រះបាទ, ហោត្រៃ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់